គ្រប់គ្នាប្រហែលជាស្គាល់ច្បាស់ដូចថ្ងៃហើយអគ្គនាយិកាគ្រឿងអល័ង្កាផើល លោកជំទាវ ហួម ពិសី ដោយកាលពីពេលថ្មីៗនេះលោកជំទាវ បានហោះពីប្រទេសជប៉ុនទាំងប្រញ៉ាប់ប្រញាល់ ដើម្បីមកកម្ពុជាព្រោះតែចង់ធ្វើរឿងអស់ទាំងនេះដើម្បីឲ្យគ្រប់គ្នាបានភ្លឺភ្នែកម្ដង។ មកដល់កម្ពុជាភ្លាមលោកជំទាវ ហួម ពិសី នៅមិនសុខមិនសាប់ក្នុងខ្លួនក៏បានទាក់ទងទៅឯកឧត្ដម ហួម តាំងហឿត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះជួយឃុំ ពាមរក៍ ដែលត្រូវជាបងប្រុសលោកជំទាវ ដើម្បីយកអំណោយទៅចែកជូនពុកម៉ែបងប្អូនជាច្រើនគ្រួសារនៅឃុំពាមរក៍ ស្រុកពាមរក៏ ខេត្តព្រៃវែង។ ...